ទិដ្ឋភាពទូទៅ
ប្រាសាទលលៃ មានតួប៉ម៤ ធ្វើពីឥដ្ឋ សង់រៀងជាពីរជួរមុខក្រោយស្ថិតនៅលើទីទួលខ្ពស់កណ្តាល បារាយណ៍ មានសិលាចារឹកដូចប្រាសាទព្រះគោ បែរមុខទៅទិសខាងកើត ហើយមាន ទ្វារបពោ្ឆតបីទិសទ្វារចូលមួយ នៅលើ មេទ្វារប៉មទាំង៤ មានសិលាចារឹកចារស្មើដៃបៀ្របដូចអក្សរពុម្ព។ ប្រាសាទនេះត្រូវបានប្រជាជននាសម័យក្រោយអង្គរហៅតៗគ្នាមក ប៉ុន្តែឈ្មោះដើមនៃប្រាសាទនេះគឺ ឥស្វរលោក ដែលត្រូវបានកសាងនៅឆ្នាំ៨៩៣ ដោយព្រះបាទយសោវរ្ម័នទី១ ដែលជាបុត្ររបស់ព្រះបាទឥន្ទ្រវរ្ម័នទី១ ហើយបានកសាងប្រាសាទលលៃនៅឆ្នាំ៨៩៣ ដើម្បីឧទ្ទិសដល់ដួងព្រលឹងរបស់ព្រះមាតានិងបិតា ជីដូន និងជីតារបស់ព្រះអង្គ។