ទិដ្ឋភាពទូទៅ
បច្ចម្បន្ននេះភ្នំកាច់ផ្កា បានរៀបចំជាបណ្តើរដោយគណៈកម្មការវត្តនិងមានកាំជណ្តើរប្រមាណជាង៣០០កាំសំរាប់ឡើងទៅលើកំពូលភ្នំ។ភ្ញៀវទេសចរអាចធ្វើដំណើរតាមផ្លូវជាតិលេខ៥ ហូសទីរួមស្រុកមោងប្ញស្សីប្រមាណ៥គមរួចបត់ស្តាំទៅត្រង់។ឈ្មោះភ្នំកាច់ផ្កាៈ កាលដើមឡើយមានមេទ័ពម្នាក់ដែលជាសេនាដៃស្តាំរបស់លោកតាឃ្លាំង មឿង បានធ្វើដំណើរចូលទៅប្រទេសថៃហើយបានឆ្លងកាត់ស្នាក់នៅតំបន់នេះបណ្តោះអាសន្ន គាត់ក៏បានជូបនិងស្រឡាញ់នារីម្នាក់ឈ្មោះនាងសក់ក្រអូបដែលរស់នៅក្បែជើងភ្នំនេះដោយនាងអាស្រ័យផលផ្លែឈើនិងទឹកនៅលើខ្នងភ្នំនោះ។នៅលើខ្នងភ្នំមានអណ្តូងសាកសិទ្ធមួយដែលហ៊ំព័ទ្ធទៅដោយផ្កាចំរុះពណ៌ រៀងរាល់ថ្ងៃនាងសក់ក្រអូបតែងតែទៅកាច់ផ្កាទៅថ្វាយព្រះនៅជិតអណ្តូងសាកសិទ្ធនោះ ហើយមេទ័ពដែលបានលួចស្រឡាញ់នារីនោះបានដាក់ឈ្មោះភ្នំនេះថា ភ្នំកាច់ផ្ការហូតមក។