ទិដ្ឋភាពទូទៅ
ភ្នំពោន អំណោយផលល្អសម្រាប់ការកម្សាន្តរបស់ភ្ញៀវទេសចរដោយសារជាកន្លែងមានធម្មជាតិព្រៃព្រឹក្សាយ៉ាងស្រស់បំព្រងព្រមទាំងមានឆ្នេរមានខ្សាច់យ៉ាងល្អស្អាតជាប់នឹងមាត់សមុទ្រនិងអាកាសធាតុបរិសុទ្ធបក់មកគ្របដណ្ដប់គ្រប់រដូវកាល។
ទន្ទឹមនឹងនេះ នៅលើភ្នំមានវត្តមួយឈ្មោះថា “វត្តសត្ថាធម្មវិហារ” ដែលមានព្រះពុទ្ធរូបយ៉ាងធំ កម្ពស់៤ម៉ែត្រ២តឹក តម្កល់លើរតនៈបល្ល័ង្ក អាចឲ្យពុទ្ធបរិស័ទជិតឆ្ងាយកសាងកុសលទានយ៉ាងជ្រះថ្លា។ អ្នកទេសចរមិនត្រឹមអាចលំហែកម្សាន្ត ស្រូបយកខ្សល់បរិសុទ្ធពីលើកំពូលភ្នំយាងត្រជាក់ចិត្ត មើលទេសភាពព្រៃព្រឹក្សានោះទេ ថែមទាំងអាចធ្វើបុណ្យកុសល ដោយចិត្តជ្រះថ្លានៅវត្ត ភ្នំពោន បានថែមទៀត៕