ទិដ្ឋភាពទូទៅ
រមណីយដ្ឋានចំបក់ ជារមណីយដ្ឋានដែលធ្វើការអភិវឌ្ឍដោយសហគមន៍តាំងពីឆ្នាំ២០០៣ទៅជា រមណីយដ្ឋានដែលមានលក្ខណៈធម្មជាតិសុទ្ធសាធ។ មុននឹងដល់ទឹកជ្រោះចំបក់ត្រូវជួលរទេះគោរបស់សហគមន៍ជិះបន្តទៅមុខទៀតចម្ងាយ៤គីឡូម៉ែត្រ ឬក៏អាចដើរដោយថ្មើជើងក៏បាន។ ឆ្លងកាត់ព្រៃឫស្សីដែលដុះយ៉ាងក្រាស់ក្រែល លាយឡំជាមួយព្រៃឈើតូចធំមានពណ៌បៃតងស្រងាត់។ ចំបក់ មានទឹកធ្លាក់ជា៤ដំណាក់ផ្សេងគ្នាគឺ៖ ១/ទឹកធ្លាក់ទី១ មានចម្ងាយពី ចំណតរទេះគោ ១៤៥០ ម៉ែត្រ ២/ ទឹកធ្លាក់ទី២ មានចម្ងាយ២១០០ ម៉ែត្រ ៣/ ទឹកធ្លាក់ទី៣ មានចម្ងាយ ២៤៥០០ (មានទឹកជ្រោះ កម្ពស់ ៤០ ម៉ែត្រ) ៤/ ទឹកធ្លាក់ទី៤ មានចម្ងាយ ៦០០០ ម៉ែត្រ និងមានរូងប្រជៀវ មានចម្ងាយ ១៩៥០០ ម៉ែត្រ។