ទិដ្ឋភាពទូទៅ
រមណីយដ្ឋានទឹកជួរទន្លេមេគង្គ-កាំពី ជាកន្លែងប្រជុំកូនកោះតូចៗជាច្រើន ព្រមទាំងមានឆ្នេរខ្សាច់ និងជ្រលងទឹកហូរជាច្រើនសណ្ឋាន មានដើមរៃ ដើមរាំង និងទឹកទន្លេថ្លាយង់នារដូវប្រាំងអាចអោយភ្ញៀវទេសចរមុជលេងកម្សាន្តបានយ៉ាងសប្បាយ រមណីយដ្ឋានទឹកជួរទន្លេមេគង្គ-កាំពី មានលក្ខណៈជារដូវកាលគឺភ្ញៀវអាចទៅលេងកំសាន្ដបានតែក្នុងរដូវប្រាំង គឺចាប់ពីខែមករា ដល់ខែឧសភា តែប៉ុណ្ណោះ។ ភ្ញៀវនិយមទៅលេងកម្សាន្តច្រើនជាងគេបំផុតជាពិសេសនៅរដូវបុណ្យចូលឆ្នាំខ្មែរ និងបុណ្យចូលឆ្នាំ ចិន-វៀតណាម ដែលមានភ្ញៀវមកពីគ្រប់ខេត្ត-ក្រុង រាប់ម៉ឺននាក់មកលេងកម្សាន្ត។
ទីតាំង
រមណីយដ្ឋានទឹកជួរទន្លេមេគង្គ-កាំពី ជារមណីយដ្ឋានធម្មជាតិ ស្ថិតនៅលើដងទន្លេមេគង្គចម្ងាយ ១៦ គ.ម តាមផ្លូវលេខ៣៧៧ ខាងជើងទីរួមខេត្ត មានទីតាំងស្ថិតនៅភូមិក្បាលជួរ ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។
គោលដៅទាក់ទាញទេសចរណ៍
រមណីយដ្ឋានអន្លង់ផ្សោតកាំពី ជារមណីយដ្ឋានធម្មជាតិ ស្ថិតនៅចំចម្ងាយ១៥គ.ម តាមផ្លូវខេត្តលេខ៣៧៧ ខាងជើងទីរួមខេត្ត មានទីតាំងស្ថិតនៅភូមិកាំពី ឃុំសំបុក ស្រុក ចិត្របុរី ខេត្តក្រចេះ។ អន្លង់ផ្សោតកាំពីជាអន្លង់មួយធំជាង គេក្នុងចំណោម អន្លង់ ទាំង ៥កន្លែងនៅក្នុងខេត្តក្រចេះ ដែលនៅទីនោះមានផ្សោតប្រមាណជាង ៣៩-៤០ក្បាល រស់នៅរមណីយដ្ឋានអន្លង់ផ្សោតកាំពីត្រូវបានបង្កើតឡើងនៅចុង ឆ្នាំ១៩៩៩។
តម្លៃសំបុត្រចូលទស្សនា
ម៉ោងចូលទស្សនា
កម្រងរូបភាព