ទិដ្ឋភាពទូទៅ
រមណីយដ្ឋានវត្ដកៀនស្វាយក្រៅ ជារមណីយដ្ឋានបែបធម្មជាតិមានលក្ខណៈប្រជាប្រិយ៍តាំងពីសម័យមុនៗ ។ នៅចំពីមុខវត្ដមានរានលក់អាហារដូចជាបង្កងដុត ខ្យងស្ងោរ ត្រីអាំងនិងមានផ្លែឈើស្រស់ៗដែលអ្នកស្រុកទើបបេះ ពីដើមថ្មីៗ ។ល។ រៀងរាល់ចុងសប្ដាហ៍តែងតែមានភ្ញៀវជាតិ និងអន្ដរជាតិទៅកំសាន្ដសប្បាយនៅទីនោះ ។ សិនបើលោកអ្នកចង់ឆ្លងទៅត្រើយម្ខាងចំពីមុខវត្ដហៅថា “ភូមិកោះម្អម” ហើយហូបបាយថ្ងៃត្រង់នៅទីនោះគួរត្រូវសួរព័ត៌មានពីមន្ដ្រីពលករអណ្ដែតនៃមន្ទីរទេសចរណ៍ខេត្ដ និងប៉ូលិសទេសចរណ៍ដែលប្រចាំការនៅឯបញ្ជរព័ត៌មានទេសចរណ៍ ជាមុនសិនដើម្បីជួយលោកអ្នកសព្វបែបយ៉ាង ។