ព្រះរាជាណាចក្រកម្ពុជា

ដោយប្រជាជន ដើម្បីប្រជាជន

រមណីយដ្ឋាន​ធម្មជាតិ​អូរ​ផ្លា​យ

ទិដ្ឋភាពទូទៅ

រមណីយដ្ឋានធម្មជាតិអូរផ្លា រំលេច​នូវ​ផ្ទៃ​ទឹក​ថ្លា​ឈ្វេង​ហូរ​រឹមៗ​លើ​កម្រាល​ថ្ម​បែក​ជា​ចំណាំង​ព្រាកៗ​បែក​ពពុះ ដែល​ស័ក្ដិ​សម​ជា​ទីឋាន​ងូត​ទឹក​កម្សាន្ដ​ពី​សំណាក់​ភ្ញៀវទេសចរ​គ្រប់​រូប សម្រាប់​ឱកាស​សម្បូរ​ភ្ញៀវ​នា​រដូវ​ប្រាំង​ចាប់​ពី​ខែ​វិច្ឆិកា​រហូត​ដល់​រដូវ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ។ទឹកភ្លៀង​នា​រដូវវស្សា លាយឡំ​នឹង​ប្រភពទឹក​ច្រោះ​កាត់​ព្រៃព្រឹក្សា​នៃ​ទីទួល​ខ្ពង់រាប បង្កើតបាន​ជា​ចរន្ដ​ទឹក​សម្បុរ​ស្ករ​ត្នោត​ហូរ​កាត់​កម្រាល​ថ្ម​នៅ​លើ​ដង​អូរ​ផ្លាយ ដែល​ស្ថិត​នៅ​មិន​ឆ្ងាយ​ពី​កំណាត់​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​រមណីយ​ដ្ឋាន​ទឹក​ជ្រោះ​ប៊ូស្រា។ទោះជា​កម្ពស់​ទឹក​ឡើង ចរន្ដទឹក​ហូរ​ខ្លាំង បាត​អូរ​ក៏​ជ្រៅ​ជាង​មុន ដែល​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​អ្នក​និយម​ងូត​ទឹក​លើ​ដង​អូរ ហើយ​សម្រស់​ផ្ទៃ​ទឹក​ប្រែ​ជា​ល្អក់​កករ​បន្តិច​មែន ក៏​រមណីយ​ដ្ឋាន​ធម្មជាតិ​អូរផ្លាយ​នៅ​អាច​ទាក់​ទាញ​ភ្ញៀវទេសចរ​ចូល​មក​លេង​កម្សាន្ដ បើ​ទោះបី​ជា​មិន​សម្បូរ​ភ្ញៀវ​ច្រើន​ដូច​រដូវ​ប្រាំង​យ៉ាង​ណា​ក្ដី​។

កថាខណ្ឌបន្ទាប់
ចូល
ទីតាំង

រមណីយដ្ឋាន​ធម្មជាតិ​អូរ​ផ្លា​យ ឬក៏គេច្រើនហៅថា ធម្មជាតិ អូរផ្លាយ មានទីតាំងស្ថិតនៅ ឃុំ​ស្រែ​អំពូ​ម ស្រុក​ពេជ្រ​ដា ខេត្តមណ្ឌលគីរី និងមានចម្ងាយប្រហែល ~27km ពីរង្វង់មូលគោព្រៃ។

កថាខណ្ឌបន្ទាប់
ចូល
គោលដៅទាក់ទាញទេសចរណ៍

កថាខណ្ឌបន្ទាប់
ចូល
តម្លៃសំបុត្រចូលទស្សនា

កថាខណ្ឌបន្ទាប់
ចូល
ម៉ោងចូលទស្សនា

កថាខណ្ឌបន្ទាប់
ចូល
កម្រងរូបភាព

វិស័យទេសចរណ៍ជាប់ទាក់ទង

ឆ្លើយ​តប