ទិដ្ឋភាពទូទៅ
ព្រៃលិចទឹកនៅតាមដៃទន្លេមេគង្គជាកន្លែងកម្សាន្តដ៏កម្រមួយនៅប្រទេសកម្ពុជាដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់ឃើញ។ ព្រៃលិចទឹកនេះត្រូវបានគេហៅថា រុំាសា (តំបន់អភិរក្សលិចទឹក)មានចម្ងាយរាប់គីឡូម៉ែត្រតាមដងទន្លេមេគង្គ តំបន់នេះគឺជាផ្នែកមួយ នៃរាជធានីអាណាចក្រខ្មែរសម័យបុរាណ និងរាប់បញ្ចូល ទាំងរុំាសា (តំបន់អភិរក្ស លិចទឹក) ដែលមានសត្វផ្សោតតាមដងទន្លេមេគង្គ សត្វបក្សាបក្សី សត្វព្រៃ ជាច្រើនទៀត។ វាប្រៀបបាននឹងត្បូងពេជ្រដ៏មានតម្លៃ ដែលបានផុសឡើងពីទឹកតាមបណ្តោយទន្លេមេគង្គ។ វាបានផ្តល់នូវសម្បត្តិព្រៃឈើដ៏ ប្រសើរ ដែលជាជម្រដ៏ប្រសើរសម្រាប់សត្វព្រៃ។ ជាពិសេស ហ្វូងបក្សាបក្សី និងជាជម្រកត្រីដ៏ប្រសើរក្នុងរដូវវស្សា។