ទិដ្ឋភាពទូទៅ
វត្តអំពែភ្នំនេះ ដើមឡើយមានព្រះចៅអធិការព្រះនាម សូរ បូន បានគ្រប់គ្រងមុនគេបង្អស់ និងជាអ្នកកសាងទីទួលអារាមនេះ បន្ទាប់ពីលោកតា អំ។ បើគិតមកដល់ពេលនេះ វត្តអំពែភ្នំ មានព្រះអធិការ ចំនួន៨អង្គហើយ ដែលបានគ្រប់គ្រងវត្តនេះ។ តាមប្រវត្តិខ្លះ បានសសេរថា វត្តនេះត្រូវបានកសាងនាឆ្នាំ១៦៣២ ក្នុងសតវត្សទី១៦ ក្នុងសម័យកាលព្រះសុវណ្ណកោដិអង្គឌួង រាជវាំងឧដុង្គ ដែលស័មយនោះ វត្តអំពែភ្នំមានបរិវេណ ពោរពេញទៅដោយធម្មជាតិស្អេកស្កះ និងមានកូនភ្នំចំនួន២ មានគន្លាតពីគ្នាប្រហែល៥០ម៉ែត្រ។ ទាំងនេះបានធ្វើឲ្យអ្នក មានជំនឿតែងមកបែរបន់ និងក្លាយជាតំបន់ស័ក្តិសិទ្ធិមកដល់ពេលនេះផងដែរ។