ទិដ្ឋភាពទូទៅ
សួនមេអំបៅកែប គឺជាកន្លែងកំសាន្តមានមេអំបៅជាង ៦០ប្រភេទ បានលាក់ខ្លួនក្នុងសួនមេអំបៅដែលនៅជិតឧទ្យានជាតិកែប ក្នុងខេត្តកែប។ វាមានចម្ងាយប្រមាណ ១២គីឡូម៉ែត្រពីក្រុងកែប ប្រមាណ២៥នាទី។
សួននេះមានកន្លែងចិញ្ចឹមមេអំបៅ កន្លែងអង្គុយលេង អាហារដ្ឋាន និងមានសួនដែលមានផ្កាច្រើនប្រភេទផងដែរ។
តម្លៃសំបុត្រមួយដុល្លារសម្រាប់ជនបរទេស និងសម្រាប់ភ្ញៀវជាតិវិញគឺមិនបានកំណត់ទេអាស្រ័យលើការបរិច្ចាកទៅវិញ។ លោកអ្នកក៏អាចរកអ្នកមគ្គុទេសក៍ ដោយគ្រាន់តែចំណាយបន្ថែម ៣ដុល្លារក្នុងម្នាក់។