ទិដ្ឋភាពទូទៅ
ប្រាសាទបន្ទាយឆ្មារ កសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ចន្លោះពីឆ្នាំ១១៨១ ដល់ឆ្នាំ១២១៩ ។ ប្រាសាទនេះកសាងឡើងដើម្បីឧទ្ទិសចំពោះព្រះពុទ្ធសាសនាមហាយាន និងដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធបុត្រា ស្រីន្ទកុមារ និងមេទ័ពទាំងបួន ដែលមានងារជា «អ្នកសញ្ជត» របស់ព្រះអង្គដែលបានពលីជីវិក្នុងសមរភូមិចម្បាំងបង្ហូរឈាមជាមួយចាមនាពេលនោះ។សព្វថ្ងៃប្រាសាទនេះមានសភាពទ្រុឌទ្រោមខ្លះ ប៉ុន្តែនៅតែស្រស់ស្អាតជាទីគយគន់ដែលហ៊ុមព័ទ្ធដោយទេសភាពខៀវស្រងាត់ជាមួយនិងដើមឈើធំៗ។