ទិដ្ឋភាពទូទៅ
រមណីយដ្ឋានប្រាសាទបាសាក់ មានផ្ទៃក្រឡា៩ហិកតាស្ថិតនៅខាងជើងនិងខាងកើតទល់នឹងទន្លេវ៉ៃកូ ខាងលិចនិងខាងត្បូងទល់នឹងភូមិប្រជាពលរដ្ឋ គឺប្រជាជនខ្មែរភាគច្រើនមិនបានដឹងស្គាល់ឡើយ។ បច្ចុប្បន្ននេះ រមណីយដ្ឋានប្រាសាទបាសាក់ បានស្រូបយកភ្ញៀវទេសចរមកទស្សនាកម្សាន្តសប្បាយ មួយចំនួនតាមបែបផែនប្រពៃណីខ្មែរផង ការកំសាន្តសប្បាយផង និងការសិក្សាពីវប្បធម៌-អរិយធម៌ ប្រវត្តិសាស្រ្តខ្មែរនៅក្នុងទឹកដីខេត្តស្វាយរៀងផង។ចំពោះទីតាំងភូមិសាស្ត្រប្រាសាទបាសាក់នេះ គឺជាដីទួលដ៏ចំណាស់មួយមានព្រៃឈើជាច្រើនព័ទ្ធជុំវិញ។