ទិដ្ឋភាពទូទៅ
កោះសង្សារ ស្ថិតនៅក្នុងប្រភេទរមណីយដ្ឋាន កោះ, ឆ្នេរសមុទ្យ និងកន្លែងស្នាក់នៅ។ សម្រាប់ចំណុចសំខាន់ៗ ក៏ដូចជាភាពទាក់ទាញនៃរមណីយដ្ឋានកោះសង្សារដែលអាចធ្វើអោយភ្ញៀវទេសចរមានចំណាំអារម្មណ៏នោះ មានដូចជា៖ លេងទឹកឬហែលទឹក, ជិះទូក, គយគន់ថ្ងៃលិច, ហាត់យ៉ូហ្គាឬធ្វើសមាធិ, ដើរមើលផ្កាថ្ម, ស្ប៉ាឬម៉ាស្សា និងចំណុចផ្សេងៗទៀត។
កោះសង្សារ ត្រូវបានគេដាក់ឈ្មោះថាជាកោះម៉ាល់ឌីវទី២ ដែលលេចរូបរាងឡើងនៅលើទឹកដីខេត្ត ព្រះសីហនុ។
កោះដ៏ស្រស់ស្អាតមួយនេះ ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីកោះរុង ហើយប្រសិនបើជិះកប៉ាល់ចេញពីទីរួមខេត្ត ប្រិយមិត្តត្រូវចំណាយពេលប្រមាណជា ៣០ ទៅ ៤០នាទី ដើម្បីទៅដល់ទីកន្លែង។
កោះសង្សារ គឺឈ្មោះដែលរួមបញ្ចូលគ្នារវាងកោះបង និងកោះអូន។ កោះបងជាកន្លែងឡើងភ្នំ មើលធម្មជាតិ រឺជាកន្លែងសម្រាប់ដែលចូលចិត្តផ្សងព្រេង។ ចំណែកឯកោះអូន ជាទីតាំងមូលដ្ឋានសម្រាប់សកម្មភាពប្រចាំថ្ងៃរបស់ភ្ញៀវដូចជា ការស្នាក់នៅ, ការទទួលទានអាហារ, ការហាត់កីឡា, រឺក៏ហត់យូហ្គា ជាដើម។
សម្រាប់ការធ្វើដំណើរដើម្បីទៅដល់ទីតាំងនៃរមណីយដ្ឋានកោះសង្សារ ភ្ញៀវទេសចរមិនមានការធ្វើដំណើរថ្មើរជើងបន្ថែមនោះទេ តែត្រូវធ្វើដំណើរឆ្លងទឹក ឬក៏ជិះទូកដែលមានចម្ងាយប្រហែលជា ~30km។ ចំពោះចំណតរថយន្តវិញ ភ្ញៀវទេសចរមិនទាន់អាចធ្វើការចតនៅរមណីយដ្ឋានផ្ទាល់បានទេ។
សម្រាប់កន្លែងអង្គុយលំហែរកាយវិញ រមណីយដ្ឋានកោះសង្សារ គឺពុំទាន់មានខ្យូសអង្គុយ រឺក៏តូបអង្គុយសម្រាប់ទទួលភ្ញៀវទេសចរនោះទេ។ ក្រៅពីនេះ រមណីយដ្ឋានកោះសង្សារមានភោជនីយដ្ឋាន ប៉ុន្តែសម្រាប់កន្លែងកម្មង់អាហារ រឺកន្លែងលក់អាហារ និងអាហារដ្ឋានពុំទាន់មាននៅឡើយទេ។
សម្រាប់កន្លែងស្នាក់នៅ រមណីយដ្ឋានកោះសង្សារមានសណ្ឋាគារ ប៉ុន្តែសម្រាប់បឹងហ្គាឡូ និងផ្ទះសំណាក់ពុំទាន់មាននៅឡើយទេ។