ព្រះរាជាណាចក្រកម្ពុជា

ដោយប្រជាជន ដើម្បីប្រជាជន

កោះ​សង្សា

ទិដ្ឋភាពទូទៅ

កោះ​សង្សារ​ ស្ថិតនៅក្នុងប្រភេទរមណីយដ្ឋាន កោះ, ឆ្នេរសមុទ្យ និងកន្លែងស្នាក់នៅ។ សម្រាប់ចំណុចសំខាន់ៗ ក៏ដូចជាភាពទាក់ទាញនៃរមណីយដ្ឋានកោះ​សង្សារដែលអាចធ្វើអោយភ្ញៀវទេសចរមានចំណាំអារម្មណ៏នោះ មានដូចជា៖ លេងទឹកឬហែលទឹក, ជិះទូក, គយគន់ថ្ងៃលិច, ហាត់យ៉ូហ្គាឬធ្វើសមាធិ, ដើរមើលផ្កាថ្ម, ស្ប៉ាឬម៉ាស្សា និងចំណុចផ្សេងៗទៀត។

កោះ​សង្សារ​ ត្រូវ​បាន​គេ​ដាក់ឈ្មោះ​ថា​ជា​កោះ​ម៉ាល់ឌីវទី២​ ដែល​​លេច​រូប​រាង​ឡើង​នៅ​លើ​ទឹក​ដី​ខេត្ត ព្រះសីហនុ។ 

កោះ​ដ៏​ស្រស់​ស្អាត​មួយ​នេះ​ ស្ថិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​​ពី​កោះ​រុង ហើយ​ប្រសិន​បើ​​ជិះ​កប៉ាល់​​​ចេញ​ពី​​ទី​​រួម​ខេត្ត​ ប្រិយ​មិត្ត​ត្រូវ​ចំណាយ​ពេល​ប្រមាណ​ជា​ ៣០ ទៅ ៤០នាទី ដើម្បី​ទៅ​ដល់​ទីកន្លែង​។

កោះ​សង្សារ​ គឺ​​ឈ្មោះ​ដែល​រួម​បញ្ចូល​គ្នា​រវាង​កោះ​បង និង​កោះ​អូន។ កោះ​បង​ជា​កន្លែង​​ឡើង​ភ្នំ​​ មើល​ធម្មជាតិ​ រឺជាកន្លែងសម្រាប់​ដែល​ចូល​ចិត្ត​ផ្សងព្រេង។ ចំណែក​ឯ​កោះ​អូន​ ជា​ទីតាំង​មូលដ្ឋាន​​​​សម្រាប់​​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​​ភ្ញៀវ​ដូចជា ការ​ស្នាក់​នៅ, ការ​ទទួល​ទាន​អាហារ, ការ​ហាត់​កីឡា, រឺក៏ហត់​យូហ្គា ជាដើម។​​​​

សម្រាប់ការធ្វើដំណើរដើម្បីទៅដល់ទីតាំងនៃរមណីយដ្ឋានកោះ​សង្សារ ភ្ញៀវទេសចរមិនមានការធ្វើដំណើរថ្មើរជើងបន្ថែមនោះទេ តែត្រូវធ្វើដំណើរឆ្លងទឹក ឬក៏ជិះទូកដែលមានចម្ងាយប្រហែលជា ~30km។ ចំពោះចំណតរថយន្តវិញ ភ្ញៀវទេសចរមិនទាន់អាចធ្វើការចតនៅរមណីយដ្ឋានផ្ទាល់បានទេ។

សម្រាប់កន្លែងអង្គុយលំហែរកាយវិញ រមណីយដ្ឋានកោះ​សង្សារ គឺពុំទាន់មានខ្យូសអង្គុយ រឺក៏តូបអង្គុយសម្រាប់ទទួលភ្ញៀវទេសចរនោះទេ។ ក្រៅពីនេះ រមណីយដ្ឋានកោះ​សង្សារមានភោជនីយដ្ឋាន ប៉ុន្តែសម្រាប់កន្លែងកម្មង់អាហារ រឺកន្លែងលក់អាហារ និងអាហារដ្ឋានពុំទាន់មាននៅឡើយទេ។

សម្រាប់កន្លែងស្នាក់នៅ រមណីយដ្ឋានកោះ​សង្សារមានសណ្ឋាគារ ប៉ុន្តែសម្រាប់បឹងហ្គាឡូ និងផ្ទះសំណាក់ពុំទាន់មាននៅឡើយទេ។

កថាខណ្ឌបន្ទាប់
ចូល
ទីតាំង

កោះ​សង្សារ មានទីតាំងស្ថិតនៅ ខេត្តព្រះសីហនុ និងមានចម្ងាយប្រហែល ~33km ពីរង្វង់មូលតោ​ពីរ។

កថាខណ្ឌបន្ទាប់
ចូល
គោលដៅទាក់ទាញទេសចរណ៍

កថាខណ្ឌបន្ទាប់
ចូល
តម្លៃសំបុត្រចូលទស្សនា

កថាខណ្ឌបន្ទាប់
ចូល
ម៉ោងចូលទស្សនា

កថាខណ្ឌបន្ទាប់
ចូល
កម្រងរូបភាព
កថាខណ្ឌបន្ទាប់
ចូល
Scrollspy Item

វិស័យទេសចរណ៍ជាប់ទាក់ទង

ឆ្លើយ​តប