ទិដ្ឋភាពទូទៅ
ទឹកហូរអូរច្រឡង់ ឬហៅថា អូរវែង ប្រៀបដូចជា «ក្រមុំព្រហ្មចារី» នៅក្នុងព្រៃស្ងប់ស្ងាត់ បែបធម្មជាតិសុទ្ធសាធ ហើយភ្ញៀវទេសចរភាគច្រើន នៅមិនទាន់ស្គាល់ ឬទៅលេងច្រើននោះទេ។ អូរច្រឡង់ ស្ថិតនៅភូមិអូរច្រឡង់ ឃុំម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ប៉ុន្តែទឹកហូរអូរដ៏ស្រស់ស្អាតនេះ មិនទាន់មានផ្លូវចូលស្រួលនៅឡើយទេ ដោយត្រូវធ្វើដំណើរចេញពីភូមិឆ្លងកាត់ព្រៃ ចម្ងាយ២៧០០ម៉ែត្រទើបដល់ ហើយក៏មិនទាន់មានចំណីអាហារលក់ដែរ ពោលគឺនៅលក្ខណៈបែបធម្មជាតិសុទ្ធសាធតែម្ដងក្នុងព្រៃ៕