ព្រះរាជាណាចក្រកម្ពុជា

ដោយប្រជាជន ដើម្បីប្រជាជន

១. សេវាថ្នាក់ក្រសួង-ស្ថាប័ន

សេវាក្រោយចុះបញ្ជីម៉ាក

ក្រោយចុះបញ្ជីម៉ាក ដែលបានចុះក្នុងបញ្ជី នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងប្រឆាំងការប្រកួតប្រជែងមិនស្មោះត្រង់លើការបង្កើតការប្រើប្រាស់ម៉ាកពាណិជ្ជនាម និងម៉ាកទំនិញ សម្គាល់ភូមិសាស្រ្ត
និងជាពិសេសជួយជំរុញ និងការពារសហគ្រាសធុនតូច និងមធ្យម សមាគមផលិតករឱ្យផលិតទំនិញបានច្រើនបម្រើ ដល់តម្រូវការក្នុងប្រទេស និងអាចឈានឡើងដល់ការនាំចេញ និង ទាក់ទាញវិនិយោគពីបរទេស

សំណើសុំសម្រាប់ការទិញ និងរំលាយបញ្ចូលគ្នា

ផ្តល់កិច្ចសម្រួលដល់អ្នកវិនិយោគដើម្បីទិញនិងរំលាយបញ្ចូលគ្នានូវគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់សម្រួលដល់សកម្មភាពវិនិយោគ

សំណើសុំវិញ្ញាបនបត្របញ្ជាក់ពីការបំពេញបាននូវកាតព្វកិច្ចចំពោះរដ្ឋ C.O.C

ផ្តល់កិច្ចសម្រួលដល់អ្នកវិនិយោគដើម្បីទទួលបានវិញ្ញាបនបត្របញ្ជាក់ពីការបំពេញបាននូវកាតព្វកិច្ចចំពោះរដ្ឋ C.O.C សំដៅជួយសម្រួលដល់ក្រុមហ៊ុនអាចបន្តទទួលបាននូវកញ្ចប់លើកទឹកចិត្តសម្រាប់គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់របស់ខ្លួន

សំណើសុំលុបឈ្មោះក្រុមហ៊ុន

ផ្តល់កិច្ចសម្រួលដល់អ្នកវិនិយោគដើម្បីលុបឈ្មោះក្រុមហ៊ុន (បញ្ឈប់ជាស្ថាពរនូវការអនុវត្តគម្រោងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់)

សំណើសុំលក់គ្រឿងម៉ាស៊ីនចាស់ៗ

ផ្តល់កិច្ចសម្រួលដល់អ្នកវិនិយោគដើម្បីលក់គ្រឿងម៉ាស៊ីនចាស់ៗដែលបានអនុញ្ញាត សម្រាប់សម្រួលដល់សកម្មភាពវិនិយោគរបស់ខ្លួន

សំណើសុំពិនិត្យ និងអនុម័តប្លង់មេបណ្តាកោះ-ឆ្នេរ

ផ្តល់កិច្ចសម្រួលដល់អ្នកវិនិយោគដើម្បីអនុវត្តគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់លើការអភិវឌ្ឍកោះ និងឆ្នេរតាមការអនុញ្ញាតពីរាជរដ្ឋាភិបាល
សំដៅរួមចំណែកដល់ការបង្កើតបាននូវឱកាសការងារជូនពលករកម្ពុជា និងកាត់បន្ថយភាពក្រីក្រ

សំណើសុំពន្យារសុពលភាពលិខិតនាំចូល

ផ្តល់កិច្ចសម្រួលដល់អ្នកវិនិយោគដើម្បីបន្តការនាំចូលយថាប្រភេទទំនិញតាមបញ្ជីមេដែល “ក.អ.ក” បានផ្តល់ការអនុញ្ញាតសម្រាប់ការអនុវត្តគម្រោងវិនិយោគមានលក្ខណៈ
សម្បត្តិគ្រប់គ្រាន់អនុលោមតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគជាធរមាន

សំណើសុំពង្រីកផលិតកម្ម

ផ្តល់កិច្ចសម្រួលដល់អ្នកវិនិយោគដើម្បីពង្រីកផលិតកម្មទាំងនៅលើទីតាំងចាស់ និងទីតាំងថ្មី សំដៅបង្ករលក្ខណៈងាយស្រួលដល់អ្នកវិនិយោគអនុវត្តគម្រោងវិនិយោគមានលក្ខណៈ
សម្បត្តិគ្រប់គ្រាន់កាន់តែប្រសើររួមចំណែកដល់ការបង្កើតបាននូវឱកាសការងារបន្ថែមទៀតជូនពលករកម្ពុជា និងកាត់បន្ថយភាពក្រីក្រ

សំណើសុំផ្អាកក្រុមហ៊ុន

ផ្តល់កិច្ចសម្រួលដល់អ្នកវិនិយោគដើម្បីផ្អាកសកម្មភាពផលិត (ព្យូរសកម្មភាពមួយរយៈរបស់អ្នកវិនិយោគដែលបានអនុវត្តគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់)
ដោយត្រូវដោះស្រាយបញ្ហាការងារជូនកម្មករតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន

សំណើសុំផ្ទេរភាគហ៊ុន

ផ្តល់កិច្ចសម្រួលដល់អ្នកវិនិយោគដើម្បីផ្ទេរភាគហ៊ុន សម្រាប់សម្រួលដល់សកម្មភាពវិនិយោគ